តាមការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកចិន និងនាវាចម្បាំងអូស្ត្រាលីនឹងត្រូវចូលសំចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះដូចគ្នា។
តែក្នុងនោះ នាវាចម្បាំងHMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលីនឹងចូលសំចតនៅថ្ងៃទី១០ដល់១៣ ខែតុលា ឆ្នាំ២០២៥។
រីឯនាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988)នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០ដល់១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម











