跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសរួសរាយរាក់ទាក់ជាងគេទី៥ លើពិភពលោក តាម Condé Nast Traveller 2025 Readers’ Choice Awards

历史原文 · 暂无当前语言译文

摘要

ប្រទេសកម្ពុជា ត្រូវបានរាយឈ្មោះជាប្រទេសរួសរាយរាក់ទាក់ជាងគេទី៥ លើពិភពលោក តាមការចេញផ្សាយពី Condé Nast Traveller 2025 Readers’ Choice Awards ដែលជាការបោះឆ្នោតប្រចាំឆ្នាំរបស់អ្នកអានទូទាំងពិភពលោក។លទ្ធផលចំណាត់ថ្នាក់នេះ បញ្ជាក់ពីកេរ្តិ៍ឈ្មោះ និងភាពអស្ចារ្យនៃការទទួលភ្ញៀវរបស់ប្រជាជនកម្ពុជា ដែលតែងតែស្វាគមន៍ភ្ញៀវទេសចរយ៉ាងរួសរាយរាក់ទាក់ អំណោយអធ្យាស្រ័យ និងផ្តល់បទពិសោធន៍ដ៏ចងចាំក្នុងការធ្វើដំណើរទស្សនាប្រទេសកម្ពុជា។ក្នុងបញ្ជីប្រទេសដែលត្រូវបានចំណាត់ថ្នាក់បន្ទាប់ពី

ប្រទេសកម្ពុជា ត្រូវបានរាយឈ្មោះជាប្រទេសរួសរាយរាក់ទាក់ជាងគេទី៥ លើពិភពលោក តាមការចេញផ្សាយពី Condé Nast Traveller 2025 Readers’ Choice Awards ដែលជាការបោះឆ្នោតប្រចាំឆ្នាំរបស់អ្នកអានទូទាំងពិភពលោក។

លទ្ធផលចំណាត់ថ្នាក់នេះ បញ្ជាក់ពីកេរ្តិ៍ឈ្មោះ និងភាពអស្ចារ្យនៃការទទួលភ្ញៀវរបស់ប្រជាជនកម្ពុជា ដែលតែងតែស្វាគមន៍ភ្ញៀវទេសចរយ៉ាងរួសរាយរាក់ទាក់ អំណោយអធ្យាស្រ័យ និងផ្តល់បទពិសោធន៍ដ៏ចងចាំក្នុងការធ្វើដំណើរទស្សនាប្រទេសកម្ពុជា។

ក្នុងបញ្ជីប្រទេសដែលត្រូវបានចំណាត់ថ្នាក់បន្ទាប់ពីកម្ពុជារួមមានប្រទេស វៀតណាម, ឈីលី និង ថៃ ជាដើម។

ការទទួលបានចំណាត់ថ្នាក់លើកនេះ បានបញ្ជាក់ម្តងទៀតពីភាពទាក់ទាញ និងកិត្តិយសរបស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍អន្តរជាតិ ដែលល្បីល្បាញដោយសារវប្បធម៌ជ្រាលជ្រៅ បេតិកភណ្ឌប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងប្រជាជនដែលពោរពេញដោយភាពមេត្តា និងរួសរាយរាក់ទាក់។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…