跳至正文
西哈努克省电视台 · 官方网站
登录

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនជួយសង្គ្រោះស្រ្តីម្នាក់កំពុងមានផ្ទៃពោះ ហើយធ្លាក់ឈាមខ្លាំងមកពីក្រុងកោះរ៉ុង

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សពីដីកោះ បន្ទាប់ពីទទួលព័ត៌មាន អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្រ្តីម្នាក់ កំពុងមានផ្ទៃពោះ ហើយធ្លាក់ឈាមខ្លាំង មកពីកោះរ៉ុង បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…