ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃប្រទេសដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងឱកាសជួបសម្ដែងការគួរសមនោះ បានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញពីបំណងរួមក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា–ដូមីនីក ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងវិស័យនានា។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ






