跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមនាវីឯក ទៀ សុខា ថាកងទ័ពជើងទឹកត្រៀមកម្លាំង និងឧបករណ៍រួចរាល់សម្រាប់ជួយពលរដ្ឋជួបគ្រោះទឹកជំនន់

历史原文 · 暂无当前语言译文

摘要

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក

(ខេត្តព្រះសីហនុ)៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថាកងទ័ពជើងទឹកបានត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេចសម្រាប់ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋពេលជួបករណីទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្តនានា។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុងគំរាមកំហែងនៅប្រទេសជិតខាងរបស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាឯកឧត្តម នាយឧត្តសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជាការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។

មេបញ្ជាការកងទ័ពជើងទឹក បានបញ្ជាក់បន្ថែមថា «ជារៀងរាល់ឆ្នាំកងទ័ពជើងទឹក តែងតែរៀបចំធ្វើផែនការត្រៀមសង្គ្រោះ ជាពិសេសគ្រោះមហន្តរាយដោយទឹកជំនន់។ ក្នុងឆ្នាំ ២០២៥នេះ ឯកឧត្តម ឧត្តមនាវីឯក បានចាត់តាំងកម្លាំង តាមបណ្ដាអង្គភាពចំណុះមានដូចជាទីបញ្ជាការកងទ័ពជើងទឹក ត្រៀម១កងឯកភាពនាវាល្បាតទន្លេ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ១កងឯកភាពលេខ៧០៨ និងនៅមូលដ្ឋានសមុទ្ររាម។ តាមបណ្ដាលកងភាពនីមួយៗ បានរៀបចំមធ្យោបាយសម្ភារៈដូចជា នាវា អូរប័រ ទូក និងពោងសង្គ្រោះជាដើមសម្រាប់ជាមធ្យោបាយសង្គ្រោះនៅពេលមានទឹកជំនន់»។

គូសបញ្ជាក់ដែរថា ក្រៅពីត្រៀមនូវកម្លាំង និងធម្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយចំនួនសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…