跳至正文
西哈努克省电视台 · 官方网站
登录

សមាជិកព្រឹទ្ធសភាថៃឱ្យក្រសួងការបរទេសថៃពិនិត្យករណីចាក់សំឡេងខ្មោចបំភ័យពលរដ្ឋខ្មែរ

历史原文 · 暂无当前语言译文

摘要

សមាជិកព្រឹទ្ធសភាថៃឱ្យក្រសួងការបរទេសថៃពិនិត្យករណីចាក់សំឡេងខ្មោចបំភ័យពលរដ្ឋខ្មែរ

រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណាបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ នេះបើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានដកស្រង់ខ្លឹមសាររបស់លោកជំទាវ អង្គកាណា នីឡាផាយិត (Angkhana Neelapaijit) សមាជិកព្រឹទ្ធសភាថៃ ដោយបានជំរុញឱ្យក្រសួងការបរទេសថៃពិនិត្យមើលករណីជនល្បីឈ្មោះតាមបណ្តាញសង្គមប្រើប្រាស់សំឡេងខ្មោចនៅតាមព្រំដែនថៃចូលក្នុងប្រទេសកម្ពុជា។ តាមរយៈកាសែត Khaosod English លោកជំទាវសមាជិកព្រឹទ្ធសភាថៃ បានឆ្លើយតបញាត្តិបន្ទាន់របស់ គ.ស.ម.ក ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានដែលជាទម្រង់នៃការបំភិតបំភ័យនិងយាយីផ្លូវចិត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១១ ខែតុលា។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែតុលា យោធាថៃ បានចាក់សំឡេងខ្មោចលងតាមឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗចាប់ពីម៉ោង១០និង៤៤នាទីរសៀល រហូតដល់ម៉ោង១២និង០៤នាទីកណ្តាលអធ្រាត្រ និងបានបន្តចាក់សំឡេងរំខានជាសំឡេងយន្តហោះពីម៉ោង៣និង២២នាទីរហូតដល់ម៉ោង ៣និង៥៣នាទីទាបភ្លឺ។ ដោយឡែក នៅយប់ថ្ងៃទី១១ ខែតុលា ភាគីថៃបានបន្តចាក់ធុងបាស់បំពងសំឡេងរំខានមកលើប្រជាពលរដ្ឋកម្ពុជាជាថ្មីម្ដងទៀត។ ចំណែក នៅយប់ថ្ងៃទី១២ ខែតុលានេះ ភាគីថៃបានបន្តចាក់ភាពយន្តបន្ថែមទៀត។ សំឡេងទាំងនេះ បានរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ហើយក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក៏បានចុះពិនិត្យទីតាំងជាក់ស្តែងទាំងយប់ផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…