跳至正文
西哈努克省电视台 · 官方网站
登录

ចម្លាក់ទេពអប្សរដែលមានអាយុកាលជិត១ពាន់ឆ្នាំបង្អួតសម្រស់ជាមួយភ្ញៀវទេសចរ

历史原文 · 暂无当前语言译文

ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទៅមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងយ៉ាងក្រៃលែង។ បើតាមអាជ្ញាធរជាតិអប្សរា ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏ប៉ិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…