跳至正文
西哈努克省电视台 · 官方网站
登录

សកម្មភាពរំដោះទឹកជុំវិញប្រាសាទ

历史原文 · 暂无当前语言译文

(ខេត្តសៀមរាប)៖ ភ្លៀងធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យទឹកដក់រយៈពេលខ្លីនៅតាមប្រាសាទមួយចំនួនដែលពុំមានលូបង្ហូរទឹកគ្រប់គ្រាន់ ឬលូបង្ហូរទឹកមានមាត់តូចជាដើម។ នេះបើយោងតាមអជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។

ប្រធានក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានឱ្យដឹងថា ជារឿយៗអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ បរិវេណប្រាសាទតាព្រហ្មដែលផ្នែកខាងក្នុងរៀងទំនាប តែងមានទឹកដក់ តួយ៉ាងនៅជ្រុងខាងត្បូងនៃសាលរបាំជាដើម។

ទន្ទឹមនឹងនេះ ក្រុមភ្នាក់ងារទេសចរណ៍ បានណែនាំដល់ភ្ញៀវទេសចរដែលទៅកម្សាន្តប្រាសាទតាព្រហ្ម ក៏ដូចជាប្រាសាទផ្សេងៗ ត្រូវប្រុងប្រយ័ត្ន ដូចជាមិនត្រូវដើរនៅកន្លែងមានទឹកដក់ កន្លែងសើម បង្ការក្រែងរអិល និងមិនត្រូវចូលទស្សនាទីតាំងដែល បានដាក់ស្លាកសញ្ញា «ហាមចូល» ជាដាច់ខាត ដែលជាទីតាំងមានហានិភ័យ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…