跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបថ្នាក់ដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយពីប្រទេសអាស៊ាន និងប្រទេសពាក់ព័ន្ធ ដើម្បីពិភាក្សាការងាររួម

历史原文 · 暂无当前语言译文

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញមកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសពាក់ព័ន្ធ នៅវិមានសន្តិភាព។

កិច្ចជួបប្រជុំនេះមានគោលបំណងបង្កើនការយោគយល់ និងការសហការរវាងប្រទេសអាស៊ាន និងប្រទេសដៃគូ ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្អែកលើការចែករំលែកបទពិសោធន៍ និងបច្ចេកទេសសមស្រប។

សម្តេចនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមករៀបចំកិច្ចប្រជុំ និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាដើម្បីបន្តសហការជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងដៃគូអន្តរជាតិ ក្នុងការអភិវឌ្ឍវិស័យគ្រប់គ្រងគ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…