跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចហ៊ុន សែនតបទៅលោក K01ថាការដាក់បណ្តាសាលើអ្នកលក់ទំនិញថៃមិនទាន់អស់ជារបៀបក្រុមនិយមជ្រុលហួសហេតុ

历史原文 · 暂无当前语言译文

ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រតិកម្មទៅក្រុមដែលដឹកនាំដោយលោក KO1 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ និងដុតបំផ្លាញចោល។ សម្តេចតេជោ បានបង្ហាញការខកចិត្តចំពោះអំពើមិនគប្បីរបស់ក្រុមនេះ ពិសេសសម្រាប់លោក KO1 តែម្តង។

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២០ ខែតុលាថា ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេស ឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។ សម្តេចបានចោទសួរថា៖ «អាជីវកលក់ដូរដែលមានទំនិញថៃនៅសល់តើឱ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោល

ឬបន្តលក់ ដើម្បីប្រមូលដើមទុនមកវិញ?»។

សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា ប្រសិនបើ Ko1 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូច Ko1 បានធ្វើដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទានទុកឱ្យសត្វស៊ីប្រសើរជាងដុត ឬកម្ទេចចោល។ សម្តេចបានព្រមានឱ្យKo1 បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…