跳至正文
西哈努克省电视台 · 官方网站
登录

សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី

KPS99TV历史原文 · 暂无当前语言译文

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥នេះ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥។

អញ្ជើញអមដំណើរជាមួយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងសហគមន៍អាជីវកម្មមកពី សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

ក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលអាស៊ានលើកនេះនឹងមានតួនាទីសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៤៥ «អនាគតរួមគ្នារបស់យើង» ពង្រឹងសន្តិភាព និងឯកភាពក្នុងតំបន់ បន្ថែមកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងលើកកម្ពស់គោលដៅរួមនៃសន្តិភាព ស្ថិរភាព និងសុខដុមរមនាក្នុងតំបន់ និងសកលលោក។

អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងប្រទេសមិត្តជាច្រើន ដើម្បីពង្រឹង និងជ្រាលជ្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហានានា ដែលមានអត្ថប្រយោជន៍រួម និងក្តីកង្វល់រួមផងដែរ៕

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…