跳至正文
西哈努克省电视台 · 官方网站
登录

ព្រលានយន្តហោះខ្នាតយក្សរបស់កម្ពុជានឹងភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយទៀតជាមួយទីក្រុងតូក្យូនៅថ្ងៃស្អែក

KPS99TV历史原文 · 暂无当前语言译文

បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែតុលានេះ។ បើតាមក្រសួងទេសចរណ៍កម្ពុជា ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់ថ្មីមួយទៀតទៅទីក្រុងតូក្យូ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣២ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរចេញ-ចូលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មើលឃើញថា នេះសញ្ញាវិជ្ជមាននៃភាពជោគជ័យថ្មីបន្ថែមទៀតសម្រាប់វិស័យអាកាសចរណ៍កម្ពុជា និងជាការជំរុញវិស័យទេសចរណ៍នៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។

ដោយឡែក ក្នុងដំណាក់កាលដំបូងរបស់ខ្លួន អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ គ្រោងនឹងទទួលអ្នកដំណើររហូតដល់ ១៣លាននាក់ក្នុងមួយឆ្នាំ។ ចំណែករបាយការណ៍របស់ក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium បានបង្ហាញថា ឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១,៥៧៩ លើក កើនឡើង ១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤។ រីឯកៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន ក៏នឹងឡើងដល់ ៥,១៨២,៨៦៤កន្លែង កើនឡើង ១៤.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបង្ហាញភាពរីកចម្រើនរបស់កម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយចំណោមគោលដៅដទៃទៀតដែលប្រកបដោយកម្លាំងរស់រវើក និងសន្ទុះអភិវឌ្ឍន៍ខ្លាំងបំផុតនៅអាស៊ី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…