跳至正文
西哈努克省电视台 · 官方网站
登录

កម្រណាស់! ត្រាំ មិនខ្វល់ពិធីសារសន្តិសុខ អញ្ជើញលោកអាន់វ៉ា ជិះ “The Beast” ជាមួយ ដើម្បីបង្ហាញមិត្តភាពពិតប្រាកដ

KPS99TV历史原文 · 暂无当前语言译文

ការទូតដ៏កម្រមួយត្រូវបានកត់សម្គាល់ឡើងវិញ នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសុខចិត្តបំពានលើពិធីសារសន្តិសុខ ដោយអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យជិះរថយន្តប្រណិតប្រភេទសុវត្ថិភាពខ្ពស់ “The Beast” របស់ខ្លួនជាមួយ។

តាមការផ្សាយរបស់បណ្តាញព័ត៌មាន PBS កាលពីថ្ងៃអាទិត្យ ទី២៦ តុលា ឆ្នាំ២០២៥ បន្ទាប់ពីចុះពីយន្តហោះ ក្នុងដំណើរមកចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ លោក ត្រាំ បានអញ្ជើញលោក អាន់វ៉ា ឲ្យជិះរថយន្តជាមួយដូចជាមិត្តជិតស្និទ្ធ។ ការធ្វើសកម្មភាពនេះ ត្រូវបានចាត់ទុកថាជាការបំពានលើពិធីសារសន្តិសុខស្តង់ដាររបស់សហរដ្ឋអាមេរិក ដែលកំណត់ឲ្យប្រធានាធិបតីអាមេរិកជិះរថយន្ត The Beast តែម្នាក់ឯង ឬជាមួយសមាជិកគ្រួសារ ឬបុគ្គលិកសេតវិមានប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត។

លោក អាន់វ៉ា បានប្រាប់អ្នកសារព័ត៌មានថា ដំបូងលោកបានបដិសេធការអញ្ជើញរបស់លោក ត្រាំ ដោយលើកឡើងពីច្បាប់ពិធីសារសន្តិសុខ តែប្រធានាធិបតីត្រាំបានបន្តទទូចសុំ ដោយប្រាប់ថា លោកសុខចិត្តបំពាន ទើបចុងក្រោយ លោកព្រមទទួលការអញ្ជើញ ហើយបានពោលថា “នេះជាបទពិសោធន៍ដ៏សប្បាយ និងមិនអាចបំភ្លេចបាននោះទេ”។

អ្នកវិភាគការទូតបានសង្កត់ធ្ងន់ថា សកម្មភាពនេះ បានបង្ហាញពីសេចក្ដីស្មោះត្រង់ និងការគោរពដ៏កក់ក្តៅរបស់ប្រធានាធិបតីត្រាំ ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាសញ្ញានៃមិត្តភាព និងសហការជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។

ប្រភព៖ PBS

ដោយ៖ KPS99TV

评论

正在加载评论…