跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន–នូវែលហ្សេឡង់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៥០ឆ្នាំទំនាក់ទំនងដៃគូសន្ទនា

KPS99TV历史原文 · 暂无当前语言译文

នៅរសៀលថ្ងៃទី ២៨ តុលា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន–នូវែលហ្សេឡង់ នៅទីក្រុងគូឡាឡាំពួ ដែលរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងនូវែលហ្សេឡង់។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលហ្សេឡង់ នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្តជំរុញសន្តិភាព ស្ថិរភាព និងសេចក្ដីរុងរឿងក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…