跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ហួត ហាក់ ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា–ចិន

KPS99TV历史原文 · 暂无当前语言译文

នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូកម្ពុជាដែលមានសមាសភាពជាន់ខ្ពស់ ចេញដំណើរពីទីក្រុងគួយលីន មកដល់ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព។ ឯកឧត្តម និងគណៈប្រតិភូ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ និងតំណាងសាលាក្រុងស៊ូចូវ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីនឹងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ពីរ រួមមាន “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” ដែលប្រារព្ធឡើងនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។

ក្នុងពិព័រណ៍នេះ កម្ពុជាបានរៀបចំស្តង់បង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដើម្បីផ្សព្វផ្សាយភាពស្រស់ស្អាតនៃប្រទេសកម្ពុជា និងទាក់ទាញភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើន។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជំរុញកំណើនទេសចរណ៍ទ្វេភាគី ឱ្យកើនឡើងបន្ថែមទៀត ក្នុងឆ្នាំ២០២៥ ដែលត្រូវបានកំណត់ជាឆ្នាំ “ទេសចរណ៍កម្ពុជា–ចិន” ផងដែរ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…