ជនភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្ត ចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះទទួលបានការ ព្យាបាល និងពិនិត្យជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង។
មកដល់ពេលនេះពលរដ្ឋភូមិព្រៃចាន់ និងជោគជ័យ បានភៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព មានចំនួនជាង៥០០គ្រួសារហើយ ក្រោយពេលមានការបាញ់ប្រហារពីទាហានថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម










