跳至正文
西哈努克省电视台 · 官方网站
登录

ប្រជាពលរដ្ឋ ភូមិព្រៃចាន់ និង ភូមិជោគជ័យ អរគុណសម្ដេចធិបតី និង លោកជំទាវ ឲ្យក្រុមគ្រូពេទ្យ ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិថ្លៃ

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

ប្រជាពលរដ្ឋ ២ ភូមិ គឺ ភូមិព្រៃចាន់ និង ភូមិជោគជ័យ ព្រមទាំងជនភៀសសឹកប្រហែល ៧០០ គ្រួសារ មកស្នាក់នៅក្នុងវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥  ត្រូវបានក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា សហការជាមួយក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនពួកគាត់នៅមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងវត្តចាន់ស៊ី ដោយឥតគិតថ្លៃ។ ការពិនិត្យ និងព្យាបាលជំងឺទូទៅនេះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចំនួន ១៥ នាក់ និងខ្មែរ ៨ នាក់ ក្នុងនោះ វេជ្ជបណ្ឌិត ៥ ។

ក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា ដោយមើលឃើញប្រជាពលរដ្ឋរាប់រយគ្រួសាររងគ្រោះដោយសារយោធាថៃបាញ់ប្រហារ ហើយបានភៀសខ្លួនមកស្នាក់នៅក្នុងវត្តចាន់ស៊ីនេះ ភាគច្រើន គឺមនុស្សចាស់មានជំងឺជាប់ខ្លួន ទើប សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ឲ្យដឹកនាំក្រុមគ្រូពេទ្យ ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ព្រោះគ្មានលទ្ធភាពព្យាបាលជំងឺនៅតាមគ្លីនិកឯកជន។

ប្រជាពលរដ្ឋភៀសខ្លួនប្រមាណជា ៧០០ គ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តកាន់ស៊ីនេះគឺដោយសារយោធាថៃបាញ់ប្រហារ ជាមួយគ្នានោះពួកគាត់បានអរគុណដល់ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត មិនត្រឹមតែផ្ដល់ទីជម្រក ទឹក ភ្លើង ម្ហូបអាហារ ថវិកា សម្ភារៈផ្ទះបាយ មុង ភួយ ប៉ុណ្ណោះទេ ថែមទាំងដឹកនាំក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា ផ្ដល់ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពួកគាត់បន្ថែមទៀតផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…