跳至正文
西哈努克省电视台 · 官方网站
登录

ជនដៃដល់ពាក់ព័ន្ធករណីសម្លាប់បុគ្គលិកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធត្រូវតុលាការចោទ៣បទល្មើសនិងសម្រេចឃុំខ្លួនបណ្តោះអាសន្ន

KPS99TV历史原文 · 暂无当前语言译文

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ឯកឧត្តម សួន សុខខេង បានសម្រេចឃុំខ្លួន ជនត្រូវចោទឈ្មោះ ម៉ន សីហា ជាបណ្តោះអាសន្ន បន្ទាប់ពីបានធ្វើសកម្មភាពលួងលោមជនរងគ្រោះឱ្យចូលទៅក្នុងផ្ទះរួចចាប់ខ្ទប់មុខ និងវាយសម្លាប់ ហើយរំលោភជនរងគ្រោះ និងបានយកសាកសពទៅកប់នៅខាងក្រោយផ្ទះ។ ការឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉ន សីហា បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រោមបទចោទចំនួន ៣បទល្មើសផ្សេងគ្នា គឺបទ«ឃាតកម្មគិតទុកជាមុន» បទ«ប៉ះពាលបូរណភាពនៃសព និងបទ«លួច»។ ការចោទ និងឃុំខ្លួនបណ្តោះអាសន្នដូច្នេះ គឺផ្នែកតាមការសួរចម្លើយ និងពិនិត្យភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ចំណែក បទល្មើសដែលបានចោទ៣ទាំងខាងលើ ត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រ២០០ មាត្រា២៦១ មាត្រា៣៥៣ និងមាត្រ៣៥៦នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា៖ «បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីរង់ចាំបន្តចំណាត់ការតាមនីតិវិធី ដោយហេតុថា អំពើល្មើសខាងលើនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ដែលតុលាការត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត»។

គួររំលឹកថា ជនសង្ស័យឈ្មោះ ម៉ន សីហា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើភ្នំទ្រប់ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ដោយឡែក តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លាប់ ហើយក៏បានរំលោភជនរងគ្រោះ ក្រោយមកក៏បានយកសាកសពទៅកប់តែម្តង៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…