跳至正文
西哈努克省电视台 · 官方网站
登录

ជើងហោះហើរថ្មី Kuala Lumpur–Siem Reap នឹងចាប់ផ្តើមដំណើរការ ខេត្តសៀមរាបទទួលផលចំណូលទេសចរណ៍ថ្មីចាប់ពីខែវិច្ឆិកា ២០២៥នេះតទៅ

KPS99TV历史原文 · 暂无当前语言译文

បន្ទាប់ពីការជួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ដែលជាក្រុមហ៊ុនបណ្តាញរងរបស់ Malaysia Airlines បានប្រកាសយ៉ាងផ្លូវការថា នឹងបើកដំណើរការជើងហោះហើរត្រង់ពី Kuala Lumpur (KUL) មកកាន់ខេត្តសៀមរាប (SAI) ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Firefly Airlines ជើងហោះហើរថ្មីនឹងដំណើរការ ៣ ដងក្នុងមួយសប្តាហ៍ គឺក្នុងថ្ងៃ អង្គារ ព្រហស្បតិ៍ និងសៅរ៍។ ការបើកដំណើរការជើងហោះហើរថ្មីនេះនឹងបន្ថែមភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងពង្រឹងទំនាក់ទំនងទេសចរណ៍រវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍សំខាន់បង្អស់មួយរបស់អាស៊ីអាគ្នេយ៍។

ក្រសួងទេសចរណ៍ឲ្យដឹងថា ជើងហោះហើរថ្មីនេះ នឹងចូលរួមរួមចំណែកសំខាន់ក្នុងការលើកកម្ពស់ចំណូលទេសចរណ៍ ក៏ដូចជាការផ្តល់ជម្រើសថ្មីសម្រាប់ភ្ញៀវទេសចរដែលមានបំណងមកទស្សនាកសាងឡើងវិញនូវកសិដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌នៅខេត្តសៀមរាប។

 ដោយ៖ KPS99TV 

评论

正在加载评论…