跳至正文
西哈努克省电视台 · 官方网站
登录

ពលរដ្ឋបិទផ្លូវមុខតុលាការតវ៉ាសាជាថ្មីសុំឱ្យចាប់ខ្លួនម្ចាស់ក្រុមហ៊ុនពិភពដីមាសឡើងវិញ

KPS99TV历史原文 · 暂无当前语言译文

ប្រជាពលរដ្ឋដែលជាជនរងគ្រោះចាញ់បោកក្រុមហ៊ុនពិភពដីមាសប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននាំគ្នាមកតវ៉ាបិទផ្លូវខាងមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីស្នើសុំឱ្យតុលាការចេញដីកាចាប់ខ្លួនលោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាសឡើងវិញម្តងទៀត បន្ទាប់ពីគ្មានដំណោះស្រាយអ្វីជូនពួកគាត់ក្រោយពីតុលាការបានដោះលែងឱ្យនៅក្រៅឃុំ។

ប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ពួកគាត់មិនទាន់ទទួលបានដំណោះស្រាយទេ ទោះបីជាសាលាឧទ្ធរណ៍បានដោះលែងម្ចាស់ក្រុមហ៊ុនដីមាសឈ្មោះ ហ៊ី គឹមហុង ក៏ដោយ។ ដូច្នេះ ពួកគាត់នាំគ្នាមកតវ៉ានៅមុខតុលាការតែម្តង។ យ៉ាងណា ការតវ៉ារបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះចាញ់បោកក្រុមហ៊ុនដីមាសនៅមុខតុលាការបានធ្វើឡើងរហូតដល់ម៉ោង១២ព្រឹកនេះ ប៉ុន្តែនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

លោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធបទឆបោកមានស្ថានទម្ងន់ទោស, ការញុះញង់ឱ្យប្រព្រឹត្តប្រឆាំងនិងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។ ប៉ុន្តែក្រោយពីជាប់ពន្ធនាគារបានប្រមាណ៣ខែ សភាស៊ើបសួរសាលាឧទ្ធរណ៍ ក៏បានចេញសេចក្តីសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រោយមកប្រជាពលរដ្ឋក៏បានបន្តនាំគ្នាតវ៉ារហូតមកដើម្បីទាមទារប្រាក់ត្រឡប់មកវិញ ដោយសារតែក្រុមហ៊ុននេះចេះតែសន្យាខ្យល់រហូត៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…