跳至正文
西哈努克省电视台 · 官方网站
登录

ក្នុងមួយឆ្នាំៗមន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការជួយព្យាបាល និងសង្គ្រោះជីវិតកុមារ

KPS99TV历史原文 · 暂无当前语言译文

ការបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បីសង្គ្រោះអាយុជីវិតកុមារ ដែលទៅរកសេវាសុខាភិបាល ខណៈក្នុងមួយឆ្នាំៗមន្ទីរពេទ្យត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ ជួយព្យាបាល និងសង្គ្រោះជីវិតកុមារ។ ដូចនេះហើយទើបមូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍នេះឡើងដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” ដោយលោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោង នៅថ្ងៃទី២៥ ខែវិច្ឆិកា ថាកម្មវិធីនេះ ដើម្បីជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណដើម្បីសុខភាព ការជំរុញកំណើនភ្ញៀវទេសចរ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅពេលចុងឆ្នាំ។

ដោយឡែក លោក លី ឧត្តម នាយកប្រតិបត្តិមូលនិធិម៉ានី លើកឡើងថា ព្រឹត្តិការណ៍នេះជាការជួយសង្គ្រោះជីវិតកុមារ បន្ទាប់មកមានការជួយដល់ជនមានពិការភាព និងអ្នកងាយរងហានិភ័យផ្សេងៗ ហើយមូលនិធិម៉ានី ពិតជាគាំទ្រ និងរីករាយ ក្នុងការចូលរួមជាមួយព្រឹត្តិការណ៍ ដើម្បីបំផុសឲ្យមានការចូលរួមឲ្យកាន់តែច្រើន។

ក្នុងឱកាសនោះដែរលោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ ជួយព្យាបាល និងសង្គ្រោះជីវិតកុមារ៕ ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…