跳至正文
西哈努克省电视台 · 官方网站
登录

នគរបាលឃាត់ខ្លួនប្រពន្ធចុងនិងបក្ខពួកជាបងប្អូន៣នាក់ដែលនាំគ្នាព្រួតវាយនិងចាក់សាំងដុតប្រពន្ធដើមនៅខេត្តតាកែវ

KPS99TV历史原文 · 暂无当前语言译文

ជនដៃដល់ដែលគេស្គាល់ថាជាប្រពន្ធចុងបានលើកបក្ខពួកចំនួន៤នាក់ដែលជាបងប្អូនមកព្រួតគ្នាវាយស្រ្តីជាប្រពន្ធដើមម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរហើយចាក់សាំងដុតស្ទើរស្លាប់ នៅខេត្តតាកែវ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់នៅថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥។ ចំណែ ម្នាក់ទៀតជាកុមារសមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេ ប៉ុន្តែបានធ្វើការអប់រំបន្ថែម។

បើតាមលោក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគបាលក្រុងដូនកែវ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៧យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ករណីនេះ បង្កឡើងដោយជនសង្ស័យចំនួន០៥នាក់៖ ទី១.ឈ្មោះ នាង លីម៉េង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ជាប្រពន្ធចុង, ទី២.ឈ្មោះ នាង ផារី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ, ទី៣. ឈ្មោះ វី សៀវម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ និងទី៤. ឈ្មោះ វី ឈុនឈី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស បាននាំគ្នាព្រួតវាយ និងចាក់សាំងដុតទៅលើភាគីម្ខាងទៀតដែលជាជនរងគ្រោះមានឈ្មោះ លីម ឡៃហុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករជាប្រពន្ធដើម មានទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ភ្លាមៗក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានចុះដល់កន្លែងកើតហេតុរហូតស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នាង លីម៉េង មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ចំណែកបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានចំនួន០៣នាក់ជាបន្តបន្ទាប់ទៀត។ បន្ទាប់ពីបានសាកសួររួច ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវីធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕ 

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…