跳至正文
西哈努克省电视台 · 官方网站
登录

អ្នកប្រើសម្តីប្រមាថស្រ្តីនៅខេត្តតាកែវលើបណ្តាញសង្គមត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

KPS99TV历史原文 · 暂无当前语言译文

ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត បានបង្ហោះសារប្រើពាក្យសម្ដីមិនសមរម្យជេរប្រមាថលើស្ត្រីខេត្តតាកែវ ដែលនាំឱ្យផ្ទុះការប្រតិកម្មពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតាកែវ។ ជនសង្ស័យម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត ដែលបង្ហោះសារប្រើពាក្យសម្ដីមិនសមរម្យជេរប្រមាថធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រីខេត្តតាកែវខាងលើ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនបាន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធី កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជនសង្ស័យមានឈ្មោះ មាន សង្ហារ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រផលិតកាបូប នៅចោមចៅ រាជធានីភ្នំពេញ។ ចំណែក ចម្លើយសារភាពរបស់បុគ្គលរូបនេះដែលនាំឱ្យខ្លួនបង្ហោះខ្លឹមសារជេប្រមាថធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្រ្តីខេត្តតាកែវ ដោយសាររូបគេខឹងប្រពន្ធរបស់ខ្លួនឈ្មោះ ស្រី ឡូត ដែលបានបំបែកបំបាក់នារីជាសង្សាររបស់ខ្លួនដែលរស់នៅខេត្តតាកែវ មុខរបរលក់អនឡាញ ក្នុងគោលបំណងទម្លាក់កំហុសឱ្យប្រពន្ធទទួលខុសត្រូវចំពោះមុខច្បាប់ និងខឹងសង្សារថ្មីបដិសេដឈប់ស្រឡាញ់ខ្លួន។ ក្រោយពីសួរនាំរួច ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…