跳至正文
西哈努克省电视台 · 官方网站
登录

តានតឹងព្រំដែន! សាលារៀននៅបន្ទាយអំពិល និងឧត្តរមានជ័យ បិទបណ្ដោះអាសន្នជាបន្ទាន់

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងសាលាមួយចំនួននៅតាមខ្សែព្រំដែន កម្ពុជា–ថៃ ដោយសារការបាញ់ប្រហារពីកងយោធាថៃចូលមកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។នៅព្រឹកថ្ងៃទី៨ខែធ្នូនេះគេឃើញមានសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាចចេញពីសាលាទៅផ្ទះវិញហើយក៏មានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា ចាប់ពីម៉ោងប្រហែល ៥:៤០ នាទី កងយោធាថៃបានបើកការបាញ់ប្រហារទៅលើកម្លាំងកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបានបាញ់បន្តនៅតំបន់ប្រាសាទតាមាន់ធំ ដោយប្រើរថក្រោះច្រើនគ្រឿង និងនៅតំបន់ប្រាសាទព្រះវិហារ ៥មករា និងតំបន់ចំការចេក។

ទោះបីជាកងយោធាថៃបើកការបាញ់ប្រហារដោយមិនឈប់ឈរ ចាប់តាំងពីថ្ងៃទី៧ រហូតដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ក៏ដោយ កងកម្លាំងកម្ពុជាបានបន្តរក្សាការអត់ធ្មត់ និងគោរពតាមកិច្ចព្រមព្រៀង និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ក្នុងឧប្បត្តិហេតុឡើងវិញលើកទីពីរនេះ កងកម្លាំងកម្ពុជាក៏មិនបានបាញ់តបទៅវិញឡើយ ហើយបន្តតាមដានស្ថានការណ៍ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។ ដោយ៖ KPS99TV

评论

正在加载评论…