跳至正文
西哈努克省电视台 · 官方网站
登录

អាមេរិកបារម្ភខ្លាំងពីអរិភាពតាមព្រំដែន កម្ពុជា–ថៃ ហៅឱ្យបញ្ឈប់បន្ទាន់ និងការពារជនស៊ីវិល

KPS99TV历史原文 · 暂无当前语言译文

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រយុទ្ធបន្តបន្ទាប់ ដែលបានបង្កគ្រោះថ្នាក់ និងការបាត់បង់ជីវិតនៅតំបន់ជាច្រើន តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

បើយោងតាមព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ប្រភពបានឱ្យដឹងថា សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់អរិភាពនេះជាបន្ទាន់ និងអនុវត្តវិធានការការពារជនស៊ីវិលយ៉ាងតឹងរឹង។

ក៏ដូចជាការអំពាវនាវឱ្យភាគីទាំងពីរ វិលត្រឡប់ទៅគោរពវិធានកាត់បន្ថយភាពតានតឹង ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាព កូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ហើយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ដោយ៖ KPS99TV

评论

正在加载评论…