跳至正文
西哈努克省电视台 · 官方网站
登录

ឃាត់ខ្លួនជនជាតិថៃ៧៥នាក់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ

KPS99TV历史原文 · 暂无当前语言译文

ជនជាតិថៃយ៉ាងហោចណាស់៧៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកម្ពុជាឃាត់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីមានរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចបញ្ជាក់ថា ទីតាំងកសិដ្ឋានឈ្មោះ អមរៈ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សង្ស័យមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ដូច្នេះកម្លាំងជំនាញកម្ពុជា ក្រោមការដឹកនាំនិងសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងសង្ស័យខាងលើ និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧៥នាក់ខាងលើ ក្នុងនោះមានស្ត្រី៤៨នាក់។

ប្រតិបត្តិការនេះ ជាក់ស្តែងកម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងកុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួន។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាល ដើម្បីបន្តអនុវត្តតាម នីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។ គួររំលឹកថា៖ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…