跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងការពារជាតិ៖ ភាគីថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងយ៉ាងច្បាស់ថា ភាគីថៃនៅតែបន្តប្រើសកម្មភាពយោធាឈ្លានពានប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ដោយប្រើកម្លាំងយោធា សព្វាវុធធុនធ្ងន់ និងការដាក់ពង្រាយទាហានច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ ក្រោយពេលកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងប្រជាពលរដ្ឋកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីថៃបានបាញ់ប្រហារមកក្នុងតំបន់យោធភូមិភាគទី៤ និងទី៥ ដែលជាសកម្មភាពរំលោភលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា–ថៃ ដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។

អ្នកនាំពាក្យបានអធិប្បាយថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ចាប់ផ្តើមនៅម៉ោង ០៤:៤០ នាទី ដោយបាញ់កាំភ្លើងធំចូលក្នុងតំបន់ប្រាសាទខ្នា។ រួមជាមួយគ្នានេះ កងទ័ពថៃក៏បានបាញ់ប្រហារទៅលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតំបន់យោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏នៅព្រឹកថ្ងៃតែមួយផងដែរ។

លោកជំទាវបានបន្ថែមថា ដូចគ្នានេះ នៅម៉ោង ០៧:៥២នាទី កងទ័ពថៃបានបាញ់ផ្លោងចូលក្នុងភូមិព្រៃចាន់ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ ដែលសកម្មភាពនៃការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃនេះ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕  ដោយ៖ KPS99TV

评论

正在加载评论…