跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងការពារជាតិ ផ្តល់ដំណឹងអំពីស្ថានការណ៍បាញ់ប្រហាររបស់កងយោធាថៃតាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ ថ្ងៃទី ១២ ធ្នូ ២០២៥

KPS99TV历史原文 · 暂无当前语言译文

ក្រសួងការពារជាតិ បានផ្សព្វផ្សាយសង្ខេបស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១៣:០០ នាទី ដែលកងកម្លាំងយោធាថៃបានបន្តអំពើបាញ់ប្រហារចំពោះកងកម្លាំងកម្ពុជា នៅក្នុងតំបន់យោធភូមិភាគទី ៥។ តាមរបាយការណ៍ផ្លូវការ ព្រឹត្តិការណ៍កើតឡើងតាមលំដាប់ដូចខាងក្រោម៖

• ម៉ោង ៨:៣៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានធ្វើការរុលចូលភូមិសាស្ត្រភូមិ ព្រៃចាន់។

• ម៉ោង ៩:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិសាស្ត្រ ភូមិព្រៃចាន់។

• ម៉ោង ១០:២៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរី។

• ម៉ោង ១០:៣៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិ សាស្រ្តភូមិព្រៃចាន់។

• ម៉ោង ១១:៣៧នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់។

• ម៉ោង ១១:៥៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ នៅភូមិសាស្ត្រអូរភ្លុកដំរី។

• ម៉ោង ១២:១៣នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់ និងភូមិជោគជ័យ។

• ម៉ោង ១២:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនបន្តហោះស៊ើបការណ៍លើភូមិសាស្ត្រអូរភ្លុកដំរី។

• ម៉ោង ១២:៥៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

ប្រភព៖ ក្រសួងការពារជាតិ

ដោយ៖ KPS99TV

评论

正在加载评论…