នៅរសៀលថ្ងៃទី ១២ ធ្នូ ២០២៥ ក្រុមការងារ AKP ប្រមូល និងផ្សព្វផ្សាយទិដ្ឋភាពនៃការខូចខាតយ៉ាងធ្ងន់ធ្ងរ លើផ្ទះរបស់ប្រជាពលរដ្ឋ និងអគារស្នាក់នៅរបស់អ្នកវិនិយោគជនជាតិចិន ដែលស្ថិតនៅឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមរបាយការណ៍ និងរូបភាពបង្ហាញថា តំបន់នេះរងការវាយប្រហារដោយសារការបាញ់ផ្លោងគ្រាប់កាំភ្លើងតូចធំ ដ្រូនទម្លាក់គ្រាប់ ការបាញ់កាំភ្លើងធំពីនាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែក របស់ទាហានឈ្លានពានថៃ។
ដោយ៖KPS99TV









