跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងអប់រំ៖ សិស្សានុសិស្សភៀសសឹកសរុប១៧៩នាក់ បានចូលរៀនជាបណ្តោះអាសន្នគិតត្រឹមព្រឹកនេះ នៅគ្រឹះស្ថានសិក្សាទាំងអស់ ក្រោមឱវាទមន្ទីអប់រំរាជធានីភ្នំពេញ

KPS99TV历史原文 · 暂无当前语言译文

សិស្សានុសិស្សភៀសសឹកសរុបចំនួន ១៧៩នាក់បានចូលរៀនជាបណ្តោះអាសន្ន នេះបើតាមការឲ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា តាមបណ្តាញទំនាក់ទំនងសង្គមថា មកដល់ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រឹះស្ថានសិក្សាទាំងអស់ ក្រោមឱវាទមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹក បានចូលរៀនជាបណ្តោះអាសន្ន។

ក្នុងនោះរួមមាន៖ សិស្សបឋមសិក្សាមានចំនួន ១១៨នាក់/ស្រី ៦០នាក់ សិស្សអនុវិទ្យាល័យចំនួន ១៤នាក់/ស្រី០៨នាក់ និង សិស្សវិទ្យាល័យចំនួន៦២នាក់/ស្រី ៣៦នាក់។

ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងដែរថា ក្នុងករណីនេះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តបតាមសេចក្តីណែនាំរបស់ក្រសួង សូមជូនដំណឹងទៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ សូមចូលរួមសហការ បង្កលក្ខណៈងាយស្រួលដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគេបានចូលរៀនជាបណ្តោះអាសន្ន និងសូមអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមជួយឧបត្ថម្ភគាំទ្រដល់ក្រុមសិស្សានុសិស្ស តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា សម្ភារៈសិក្សា ប៊ិច សៀវភៅ និងសម្ភារៈចាំបាច់ជាច្រើនផ្សេងទៀតដែលអាចធ្វើទៅបាន៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…