跳至正文
西哈努克省电视台 · 官方网站
登录

មហាយក្សចិនលូកមាត់ក្នុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃហើយ

KPS99TV历史原文 · 暂无当前语言译文

យោធាថៃបានពង្រីកការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងរហូតចូលជ្រៅដល់៩០គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ ខណៈមកទល់នឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១០ហើយដែលយោធាសៀមបើកការវាយប្រហារលើទឹកដីកម្ពុជា ធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរប្រេះស្រាំ។ ឥឡូវនេះ មហាយក្សចិន ចាប់ផ្តើមលូកមាត់បញ្ចេញយោបល់ហើយ។

តាមរយៈឯកឧត្តម ជូ កឺគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបទេសចិន បានថ្លែងនៅថ្ងៃទី១៥ ខែធ្នូម្សិលមិញដោយក្តីសង្ឈឹមថា ភាគីទាំងពីរ នឹងអនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងបញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីរក្សាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន និងការពារផលប្រយោជន៍របស់ប្រជាជនទាំងពីរ ព្រមទាំងសម្រេចឱ្យបាននូវស្ថានការណ៍បន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់។ បើតាមឯកឧត្តម ជូ កឺគុន ទីក្រុងប៉េកាំង នៅតែបន្តប្រឹងប្រែងដាស់តឿននិងជំរុញការចរចារ ជំរុញឱ្យមានការឈប់បាញ់ និងការស្តារសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃតាមរបៀបរបស់ខ្លួន។ ឯកឧត្តម សង្កត់ធ្ងន់ថា៖ «ភារកិច្ចបន្ទាន់បំផុតគឺការបញ្ឈប់ការបាញ់ប្រហារនិងការពារជនស៊ីវិល»៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…