跳至正文
西哈努克省电视台 · 官方网站
登录

ប្រមុខសិទ្ធិមនុស្ស UN បារម្ភខ្លាំងពីការវាយប្រហារដោយយោធាថៃលើទីតាំងជនស៊ីវិល

KPS99TV历史原文 · 暂无当前语言译文

ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារដោយប្រើយន្តហោះចម្បាំង F-16 ដ្រូន និងអាវុធធុនធ្ងន់នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត, ឯកឧត្តម Volker Turk ឧត្តមស្នងការអង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញនៅថ្ងៃទី១៨ ខែធ្នូ បានបញ្ជាក់ថា ឯកឧត្តម Volker Turk បានបង្ហាញពីចំណាត់ការរបស់ខ្លួនដោយជំរុញឱ្យភាគីទាំងសងខាងមញ្ឈប់ការវាយប្រហារជាបន្ទាន់ និងវិលត្រឡប់មករកកិច្ចសន្ទនាស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ហើយក្រុមការងាររបស់ឯកឧត្តមត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារជីវិតនិងសុខុមាលភាពរបស់ប្រជាជនស៊ីវិល គឺជាអាទិភាព។

លើសពីនេះ  ឯកឧត្តម បានរម្លឹកពីច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត និងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ជាប់នៅក្នុងអគារ និងតំបន់កាស៊ីណូដែលរងការវាយប្រហារ។ ដូច្នេះ រាល់ការវាយប្រហារត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការបែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជនស៊ីវិល៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…