跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនចិន CAMBODIAN KECHUANG MATERIAL CO., LTD គ្រោងដាក់ទុនវិនិយោគប្រមាណ ៥២៤,០០០ ដុល្លារ នៅខេត្តព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក និងសម្ភារវេចខ្ចប់ របស់ក្រុមហ៊ុន CAMBODIAN KECHUANG MATERIAL CO., LTD ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក YU WEN ប្រធានក្រុមហ៊ុន សញ្ជាតិចិន បានបង្ហាញថា ក្រុមហ៊ុននឹងដាក់ទុនវិនិយោគសរុបប្រមាណ ៥២៤,០០០ ដុល្លារ លើផ្ទៃដីសរុបចំនួន ១,២០០ ម៉ែត្រការ៉េ។ ក្រុមហ៊ុននេះមានគោលបំណងផលិតគ្រាប់ប្លាស្ទិក និងផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំផ្សេងៗទៀត ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារបរទេស។

ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានប្រសាសន៍ណែនាំដល់ក្រុមហ៊ុនថា ក្នុងដំណើរការផលិតកម្មនាពេលខាងមុខ ត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋមូលដ្ឋាន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំអគារឲ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលប្រកបដោយសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឲ្យបានគ្រប់គ្រាន់។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានស្នើឲ្យក្រុមហ៊ុនបញ្ជាក់ឲ្យបានច្បាស់ពីប្រភពនៃសំណល់ប្លាស្ទិក ដែលយកមកកែច្នៃ ដើម្បីងាយស្រួលដល់អាជ្ញាធរក្នុងការគ្រប់គ្រងផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…