ជារៀងរាល់ថ្ងៃ ជនស៊ីវិលកម្ពុជាកំពុងត្រូវបានសម្លាប់ដោយយន្តហោះចម្បាំង F-16 ផលិតនៅសហរដ្ឋអាម៉េរិក យន្តហោះចម្បាំង Gripens ផលិតនៅស៊ុយអែត និងយន្តហោះចម្បាំង T-50 ផលិតនៅកូរ៉េខាងត្បូង ដែលបានប្រើបា្រស់ដោយកងកម្លាំងឈ្លានពានថៃ។ ទាំងនេះគឺជាការវាយប្រហារដោយចេតនា ជាប្រព័ន្ធ និងមិនរើសទីតាំងលើប្រជាជនស៊ីវិល ទង្វើដែលបង្កើតបានជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្រោមច្បាប់អន្តរជាតិ។
ការប្រើប្រាស់យន្តហោះចម្បាំងទំនើបៗផលិតនៅបរទេសដើម្បីទម្លាក់គ្រាប់បែកលើតំបន់ជនស៊ីវិល បង្ហាញពីភាពឃោរឃៅ ភាពអមនុស្សធម៌ និងការមិនអើពើទាំងស្រុងចំពោះជីវិតមនុស្សដោយយោធាថៃ។ ផ្ទះសម្បែង ភូមិ និងគ្រួសារស្លូតត្រង់ត្រូវបានប្រែក្លាយទៅជាគោលដៅ។ ឈាមកំពុងត្រូវបានហូរមិនត្រឹមតែដោយដៃដែលទាញគន្លឹះបាញ់គ្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយអ្នកដែលផ្គត់ផ្គង់ អនុញ្ញាត និងអត់ឱនចំពោះអាវុធដែលប្រើក្នុងអំពើឃោរឃៅទាំងនេះផងដែរ។
ប្រជាជនកម្ពុជាថ្កោលទោសយ៉ាងខ្លាំងចំពោះឧក្រិដ្ឋកម្មទាំងនេះ និងទាមទារឱ្យមានសកម្មភាពជាបន្ទាន់។ យើងសូមអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ស៊ុយអែត និងសាធារណរដ្ឋកូរ៉េ ឱ្យបញ្ឈប់ការអនុញ្ញាតឱ្យមានការសម្លាប់រង្គាល ផ្អាកការគាំទ្រផ្នែកយោធា និងការផ្ទេរអាវុធទាំងអស់ទៅកាន់ប្រទេសថៃ និងថ្កោលទោសជាសាធារណៈចំពោះការប្រើប្រាស់អាវុធរបស់ពួកគេប្រឆាំងនឹងជនស៊ីវិល។ ការបន្តនៅស្ងៀមមិនមែនជាអព្យាក្រឹតភាពនោះទេ ប៉ុន្តែវាគឺជាការឃុបឃិតគ្នា។
ពិភពលោកមិនត្រូវងាកចេញឡើយ សហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលសកលត្រូវតែដាក់ឈ្មោះឧក្រិដ្ឋកម្មសង្គមអន្តរជាតិទាំងអស់ត្រូវ ទាមទារឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការឈ្លានពានរបស់ថៃ និងស្វែងរកការទទួលខុសត្រូវពេញលេញចំពោះអ្នកដែលបានប្រព្រឹត្តិដោយគគ្លើនមកលើកម្ពុជា។ យុត្តិធម៌សម្រាប់ជនរងគ្រោះមិនអាចពន្យារពេលបានទេ៕
ប្រភព៖ លោក គិន ភា
សម្រួល៖ ចិន្តា ទីទិ

