跳至正文
西哈努克省电视台 · 官方网站
登录

កុមារអាយុ៥ឆ្នាំម្នាក់នៅខេត្តកំពតឆ្លងជំងឺផ្តាសាយបក្សីH5N1ជាករណីទី១២

历史原文 · 暂无当前语言译文

摘要

ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកក្កដា បានរាយការណ៍ពីការឆ្លងជំងឺផ្តាសាយបក្សី H5N1 មួយករណីទៀតកើតលើកុមារអាយុ ៥ឆ្នាំ នៅភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ដែលនេះជាករណីទី១២នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥។ ករណីនេះ ត្រូវបានបញ្ជាក់វិជ្ជមានដោយវិទ្យាស្ថានសុខភាពសាធារណៈ នៅថ្ងៃទី០៣ ខែកក្កដា។ បើតាមក្រសួងសុខាភិបាល អ្នកជំងឺមានរោគសញ្ញាគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ

ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកក្កដា បានរាយការណ៍ពីការឆ្លងជំងឺផ្តាសាយបក្សី H5N1 មួយករណីទៀតកើតលើកុមារអាយុ ៥ឆ្នាំ នៅភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ដែលនេះជាករណីទី១២នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥។ ករណីនេះ ត្រូវបានបញ្ជាក់វិជ្ជមានដោយវិទ្យាស្ថានសុខភាពសាធារណៈ នៅថ្ងៃទី០៣ ខែកក្កដា។ 

បើតាមក្រសួងសុខាភិបាល អ្នកជំងឺមានរោគសញ្ញាគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ យ៉ាងណា ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងសហការស្រាវជ្រាវយ៉ាងសកម្មក្នុងការស្វែងរកប្រភពចម្លងទាំងសត្វនិងមនុស្ស និងស្វែងរកករណីឆ្លងសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីថា៖ «ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…