跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាក្នុងឆ្នាំ២០២៥ ទទួលបានចំណូលជាង ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ

KPS99TV历史原文 · 暂无当前语言译文

បើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង ៤៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ  ធ្លាក់ចុះ៦.៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។

ដោយឡែកចំពោះការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកា ជាង៣០ម៉ឺនដុល្លារ ។ ភ្ញៀវបរទេសចូលទស្សនាប្រសាទ បេងមាលា មានចំនួន ១ម៉ឺន៦ពាន់ ទទួលបានថវិកា ប្រមាណជាង១៦ម៉ឺនដុល្លារ។

បើតាមរបាយការណ៍ឲ្យដឹងថា ក្នុងចំណោមភ្ញៀចូលទស្សនារមណីដ្ឋានអង្គរនៃប្រទេសកម្ពុជាគឺភ្ញៀវទេសចរអាមេរិក ឈរនៅលំដាប់លេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មកគឺភ្ញៀវទេសចរ អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង់។

ហើយចំពោះថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៩លានដុល្លារផងដែរ ក្នុងរយៈពេល១ឆ្នាំ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…