跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-ឥណ្ឌា បន្តពង្រឹងអភិរក្សសត្វខ្លាធំនៅកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

កម្ពុជា និង ឥណ្ឌា បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិរក្សសត្វខ្លាជិតផុតពូជនៅកម្ពុជា ដើម្បីស្តារចំនួនសត្វខ្លាឡើងវិញ និងការពារបរិស្ថាន។

នាជំនួបនោះ រវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ភាគីទាំងពីរ បានជជែកពីវឌ្ឍនភាពនៃគម្រោងអភិរក្សសត្វខ្លាធំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពខ្លាធំអន្តរជាតិ (IBCA) ដែលគម្រោងនេះ ផ្ដោតលើការស្តារចំនួនសត្វខ្លាឡើងវិញ និង ធានាថាការងារអភិរក្សទាំងនេះទទួលបានជោគជ័យស្របតាមផែនការ ដែលបានកំណត់។

កម្ពុជា ត្រូវបានទទួលស្គាល់ជាសមាជិកក្នុង International Big Cat Alliance (IBCA) កាលពីឆ្នាំ២០២៣ ជាមួយប្រទេសមួយចំនួនទៀត ដើម្បីសហការអភិរក្ស និងស្តារសត្វខ្លា។

ទោះបីសត្វខ្លាមិនទាន់បានផ្ដល់ពីឥណ្ឌាមកកាន់កម្ពុជានៅឡើយ តែការចូលរួមក្នុង IBCA បានផ្ដល់មូលដ្ឋានដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីអភិរក្ស និងស្តារចំនួនសត្វខ្លាឡើងវិញក្នុងតំបន់ព្រៃធម្មជាតិ និងតំបន់ផ្សេងៗដ៏ទៃទៀត៕ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…