ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រីព្រះករុណាព្រះមហាក្សត្រសីហមុនី អមព្រះរាជដំណើរដោយ ព្រះមន្ត្រីសង្ឃ ព្រះមេគណខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ បានយាងនិងអញ្ចើញសួរសុខទុក្ខវីរៈកងទ័ពរងរបួសព្យាបាលសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាភូមិភាគទី៤ នៃខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ។
សម្តេចព្រះមហាសង្ឃរាជ ស្តេចយាងប្រោសប្រទានព្រះរាជអំណោយ និងចម្រើនព្រះពុទ្ធមន្តសង្ខេបជូនពរជ័យដល់វីរៈកងទ័ពកំពុងសម្រាកព្យាបាលរបួសចំនួន ១៤០ រូប ដោយព្រះរាជអំណោយទាំងនោះរួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ក្រមា ១, កន្ទេល ១, មុង ១, ភួយ ១, ទឹកបរិសុទ្ធ, សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន និងថវិកាម្នាក់ៗទទួលបាន ២០ម៉ឺនរៀល ដែលសរុបជាថវិកាប្រមាណ ៧៧,០០០,០០០លានរៀល៕
ដោយ៖ ប៉ៃ សុឃីម










