跳至正文
西哈努克省电视台 · 官方网站
登录

សាលាអនុគណខណ្ឌកំបូលអះអាងថាគ្មានព្រះសង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹបឡើយ!

KPS99TV历史原文 · 暂无当前语言译文

摘要

Please click the link to get more news details

បន្ទាប់ពីមានបណ្តាញសង្គម បានបង្ហោះចែកចាយថា អ្នករៀបចំកម្មពិធីបុណ្យទានម្នាក់ និងព្រះសង្ឃស្លៀកពាក់ស៊ីវិល៣អង្គ បាននាំគ្នាចូលក្លិប ហើយបានបើករថយន្តមួយគ្រឿងត្រឡប់ទៅវិញបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ចំនួន២អង្គ/នាក់ និងរបួសចំនួន២អង្គ កាលពីថ្ងៃ២១ ខែមករា។ ឥឡូវសាលាអនុគណខណ្ឌកំពូល បានចេញមកអះអាងថា គ្មានព្រះសង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹបនោះទេ។ សាលាអនុគណខណ្ឌ បានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានខាងលើ និងបានចាត់ទុកការផ្សាយនេះ ជាព័ត៌មានមិនពិតធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។

ក្នុងសេចក្តីបំភ្លឺព័ត៌មានចេញនៅថ្ងៃទី២១ ខែមករា បានបញ្ជាក់ថា បុគ្គលទាំង៣រូបដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើបានលាចាកសិក្ខាបទហើយ (សឹក) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ត្រៀមបំពេញឧបសម្បទា (បួសភិក្ខុ) នាថ្ងៃខាងមុខ។ ចំណែក ករណីយល់ច្រឡំថាជាព្រះសង្ឃ ដោយសារមូលហេតុមានស្បង់ចីវរនៅលើរថយន្ត ព្រោះអ្នកបើកបររថយន្តឈ្មោះ សៀក តុន ជាអ្នកពិធីការរៀបចំកម្មពិធីបុណ្យទានផ្សេងៗ។

សូមជម្រាបថា កាលពីវេលាម៉ោង៤ទៀភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវឧកញ៉ាឌីប៉ុក ក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយរថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BG-3223 ធ្វើដំណើរក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជា៣ រថយន្តជ្រុងទៅបុកចូលផ្ទះលក់កាហ្វេមួយកន្លែងខាងលើនិងបុកខឿនដាំផ្កាពេញទំហឹង បណ្ដាលឱ្យរថយន្តរួញផ្នែកមុខ និងបង្កឱ្យអ្នកបើកបរជាអ្នករៀបចំពិធីការនៅវត្តភ្នៀត និងព្រះសង្ឃ១អង្គ ដែលស្លៀកពាក់ស៊ីវិលស្លាប់នៅនឹងកន្លែង។ ចំណែក ២នាក់ទៀតដែលស្លៀកពាក់ស៊ីវិលដែលគេអះអាងជាព្រៈសង្ឃដូចគ្នាក៏បានរងរបួសធ្ងន់និងស្រាលបញ្ជូនទៅសង្គ្រោះផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…