跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្រ្តីសុខាភិបាល៖ក្នុង១ឆ្នាំកម្ពុជារកឃើញជំងឺអេដស៍កើតថ្មី១២០០ករណី

KPS99TV历史原文 · 暂无当前语言译文

摘要

Please click the link to get more news details

តាមការប៉ាន់ស្មាន់របស់ក្រសួងសុខាភិបាល ជំងឺអេដស៍មានការថមថយ។ ផ្ទុយទៅវិញ ជំងឺអេដស៍នៅមិនទាន់អស់នៅឡើយទេ ពោលគឺក្នុង១ឆ្នាំក្រសួងរកឃើញមានករណីកើតថ្មីចំនួន ១២០០ករណី។ ដូច្នេះ បើគិតជាថ្ងៃ គឺក្នុង១ថ្ងៃអាចមានអ្នកកើតជំងឺអេដស៍ថ្មីប្រមាណ ៣នាក់។ នេះជាការលើកឡើងរបស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាតសុខាភិបាល លើកទី៤៥ កាលពីថ្ងៃទី២៦ ខែមករា។

ដោយឡែក យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងឆ្នាំ២០២៥កន្លងទៅ មានមនុស្សសរុប ៦៩៧នាក់ បានស្លាប់ដោយសារជំងឺឆ្លងដ៏សាហាវនេះ។ ក្នុងនោះ អ្នកស្លាប់ភាគច្រើនជាមនុស្សពេញវ័យមានចំនួន ៦៨៨នាក់ និងកុមារ៩នាក់។ ចំណែក អ្នកជំងឺអេដស៍ ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍បានកើនឡើងពី ៦៦០ ៩៩៤នាក់ ដល់ ៧១០ ៦៩៧នាក់ ឬស្មើនឹង ២,៤៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ដូច្នេះ ដើម្បីបង្ការការឆ្លងមេរោគនេះ ឯកឧត្តម ឈាង រ៉ា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយការពារដូចជា ប្រើប្រាស់ស្រោមអនាម័យក្នុងពេលរួមភេទ និងការប្រើកងមានជាតិថ្នាំ ដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាសសម្រាប់ស្ត្រីប្រឈមខ្ពស់៕

ដោយ៖ ង៉ែត ពិសាន្ត



评论

正在加载评论…