跳至正文
西哈努克省电视台 · 官方网站
登录

ACUឃាត់ខ្លួនមេក្លោងនិងអ្នកស៊ីឈ្នួលប្រឡង៤នាក់ទទួលលុយពីបេក្ខជន៨ពាន់ដុល្លារជាថ្នូរនឹងកាប្រឡងចូលពេទ្យ

KPS99TV历史原文 · 暂无当前语言译文

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ ដោយឃាត់ខ្លួនយកមក ACU ដើម្បីអនុវត្តនីតិវិធីបន្ត។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣១ ខែមករា ជាថ្ងៃប្រឡងចូលសាលាពេទ្យនៃវិស័យសុខាភិបាលថ្ងៃទី១។

បើតាមឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ  បានឱ្យដឹងថា ACU បានចាត់បញ្ជូនមន្រ្តីរបស់ខ្លួនចំនួន២៦២នាក់ ជាកម្លាំងចំហរសម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡងនោះ ដែលដឹកនាំដោយឧបការី កែវ ធីវុធ។ ក្រៅពីនេះ ACU ក៏បានរៀបចំកម្លាំងសម្ងាត់មួយចំនួនទៀតផងដែរ។ ក្នុងនោះ ក៏រកឃើញមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២នាក់នៅថ្ងៃប្រឡងទី១ និងបានបញ្ជូនយកមក ACU ទៀតផង។ បើតាមការឱ្យដឹងពីលោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្ម បានរៀបរាប់ថា មេក្លោងបានទទួលប្រាក់៨ពាន់ដុល្លារពីបេក្ខជនម្នាក់ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ទៅ៣ពាន់ដុល្លារក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។

សូមជម្រាបថា ការប្រឡងចូលសាលាពេទ្យ បានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលរៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតឱ្យចូលរៀនឆ្នាំទី១ នៃកម្រិតបរិញ្ញាបត្ររងចំនួន ៧ ,១១០នាក់ នៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…