跳至正文
西哈努克省电视台 · 官方网站
登录

អនុវត្តច្បាប់អន្តោប្រវេសន៍៖ កម្ពុជាបណ្ដេញជនបរទេស ៤២៨នាក់ ពាក់ព័ន្ធបទល្មើសឆ្លងដែន

KPS99TV历史原文 · 暂无当前语言译文

កម្ពុជាបានអនុវត្តការបណ្ដេញជនបរទេសចំនួន ៤២៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងករណីលួចឆ្លងដែន និងស្នាក់នៅធ្វើការដោយខុសច្បាប់។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំ និងណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តការបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា។

ជនបរទេសដែលត្រូវបានបណ្ដេញចេញមានសរុបចំនួន ៤២៨នាក់ (ស្រី ៤នាក់) មាន ៨ សញ្ជាតិ រួមមាន៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា ក្នុងនោះ ជនជាតិចិនមានចំនួន ៤០១នាក់។

ការបណ្ដេញចេញនេះ ត្រូវបានអនុវត្តតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយជនបរទេសទាំងអស់ពាក់ព័ន្ធនឹងករណីលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ KPS99TV

评论

正在加载评论…