跳至正文
西哈努克省电视台 · 官方网站
登录

សហគមន៍នេសាទព្រៃនប់២ បានក្លាយជាតំបន់អភិរក្សជីវចម្រុះដ៏សំខាន់មួយនៅខេត្តព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ សហគមន៍នេសាទព្រៃបន់២ បានក្លាយជាតំបន់អភិរក្សជីវចម្រុះដ៏សំខាន់មួយនៅខេត្តព្រះសីហនុ ដែលបានធ្វើវារីវប្បកម្មដូចជាការចិញ្ចឹមក្តាមថ្ម ងាវភក់ និងត្រីឆ្ពង់ ជាពិសេសបណ្ដុះកូនកោងកាងនៅកន្លែងដែលមានការរិចរិលដែលត្រូវបានកាប់បំផ្លាញដោយជនខិលខូច។

លោក ម៉ាន ស៊ុបរី ប្រធានសហគមន៍នេសាទព្រៃនប់២ បានឲ្យដឹងថា លោកបានទិញកូនងាវភក់ពីប្រជាពលរដ្ឋក្នុងសហគមន៍ និងមួយចំនួនទិញពីខាងក្រៅយកមកចិញ្ចឹម ដោយមានការជ្រោមជ្រែងពីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះសីហនុ និងមន្ត្រីជំនាញជលផល។

ប្រធានសហគមន៍ បានឲ្យដឹងបន្ថែមថា ចំពោះការចិញ្ចឹមងាវភក់នៅក្នុងសហគមន៍នាពេលបច្ចុប្បន្នមានប្រមាណជាង ៣ តោន ចំពោះការចិញ្ចឹមងាវភក់ គឺពុំមានផលលំបាកនោះទេ ដោយយើងដាក់ចិញ្ចឹមតាមធម្មជាតិគឺពុំមានដាក់ចំណីនោះឡើយ ប្រសិនណាបើយើងទិញកូនតូចអាចដាក់ចិញ្ចឹមក្នុងស្រះក្នុងរង្វង់ ៥ ទៅ ៦ ខែទើបអាចចាប់លក់បាន។ ចំណែទីផ្សារគឺមានភាពងាយស្រួលពុំមានភាពលំបាកនោះទេគឺមានម៉ូយមកចាំទទួលទិញដល់កន្លែងសហគមន៍តែម្ដង រីឯចំពោះតម្លៃលក់ទូទៅ ២,៥០០ រៀលក្នុង ១ គីឡូ។

យ៉ាងណាក៏ដោយ ការចិញ្ចឹមងាវភក់នេះដែរគឺមិនទាន់សូវមានអ្នកចាប់អារម្មណ៍ចិញ្ចឹមទៅឡើយនោះទេ ហើយសម្រាប់នៅក្នុងតំបន់សហគមន៍គឺមានតែពីទីតាំងប៉ុណ្ណោះដែលបានចិញ្ចឹមក្នុងទ្រង់ទ្រាយធំ។

បច្ចុប្បន្ននេះសហគមន៍ក៏បានចុះផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋកុំកាប់បំផ្លាញធនធានធម្មជាតិព្រៃលិចទឹកជាពិសេសដើមកោងកាងនិងការនេសាទខុសច្បាប់នៅក្នុងដែនសហគមន៍នេសាទ ព្រោះថាព្រៃកោងកាងគឺជាជម្រកដ៏សំខាន់របស់មច្ឆជាតិគ្រប់ប្រភេទសម្រាប់បន្តពូជបងកូន។

ទន្ទឹមគ្នានេះ សហគមន៍ក៏បានអំពាវនាវដល់ប្រជាជនទាំងអស់សូមចូលរួមថែរក្សាអភិរក្សព្រៃកោងកាងដែលជាជម្រកដ៏សំខាន់របស់ជីវៈចម្រុះ និងចូលរួមកុំប្រើឧបករណ៍នៃសាទខុសច្បាប់គ្រប់ប្រភេទក្នុងដែនសគមន៍ដើម្បីឲ្យជីវៈចម្រុះមានការកើនឡើង និងចូលរួមការពារដាំស្ដារព្រៃលិចទឹកនៅកន្លែងដែលរីករលឡើងវិញផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

រូបថត៖ ទាវ វិឆាត

评论

正在加载评论…