跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនផលិតចំណីជ្រូក M’s PIG ចាយទុន២លានដុល្លារទិញកសិផលពីពលរដ្ឋផលិតចំណីបាន១,៥ម៉ឺនតោនក្នុង១ខែ!

KPS99TV历史原文 · 暂无当前语言译文

M’s PIG ជាក្រុមហ៊ុនដ៏ធំមួយដែលផ្តោតសំខាន់ទៅលើការផលិតចំណីជ្រូកសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងដើម្បីប្រើប្រាស់នៅក្នុងកសិដ្ឋានខ្លួនផ្ទាល់។ ក្នុង១ខែ ក្រុមហ៊ុន M’s PIG ត្រូវចាយទុន ២លានដុល្លារអាម៉េរិកសម្រាប់ប្រមូលទិញកសិផលពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនប្រមាណ ១ម៉ឺនតោនក្នុងការផលិតចំណីជ្រូក។ បើតាមលោកទុន សារដ្ឋ ប្រធានរោងចក្រផលិតចំណីសត្វ M’s PIG របស់ក្រុមហ៊ុន M’s PIG ACMC បានបញ្ជាក់ប្រាប់ទូរទស្សន៍ KPS99TV នៅថ្ងៃទី១១ ខែកុម្ភៈថា ក្រុមហ៊ុនមានសមត្ថភាពអាចផលិតចំណីសត្វបានប្រមាណ ៥០តោនក្នុង១ម៉ោង។ បច្ចុប្បន្នក្រុមហ៊ុនអាចផលិតបាន ១៥០០០តោនក្នុង១ខែ ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុកផង និងប្រើប្រាស់ក្នុងកសិដ្ឋានខ្លួនឯងផង។

ក្រុមហ៊ុន M’s PIG មានអាស័យដ្ឋាននៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាមួយគ្នា លោកទុន សារដ្ឋ មើលឃើញថា ការប្រមូលទិញវត្ថុធាតុដើមជាកសិផលពីប្រជាពលរដ្ឋ អាចបង្កើតការងារ កាត់បន្ថយការចំណាកស្រុក និងបង្កើនសេដ្ឋកិច្ចជូនពួកគាត់នៅតាមមូលដ្ឋាន។ លោកពន្យល់ថា «ការប្រមូលទិញកសិផលដូចជា ពោះ ដំបូងខ្ទង់ម៉ឺនតោននេះ យើងត្រូវការផ្ទៃដីរាប់ពាន់ហិចតាដើម្បីដាំដុះ។ ដូច្នេះ យើងក៏អាចត្រូវការកម្លាំងពលកម្មច្រើនដែរ។ ម៉្យាងវិញទៀត លោកគិតថា តាមរយៈការបង្កើតឱកាសការងារនេះ ក៏អាចកាត់បន្ថយការចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនពួកគាត់ដែរ។

ពាក់ព័ន្ធនឹងការផ្គត់ផ្គង់លើទីផ្សារ លោកប្រធានរោងចក្រ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន M’s PIG ACMC អាចនាំចេញចំណីជ្រូកទៅលើទីផ្សារក្នុងស្រុកបានត្រឹមតែ៥ភាគរយប៉ុណ្ណោះ។ ចំណែក ៩៥ភាគរយទៀត គឺប្រើប្រាស់សម្រាប់កសិដ្ឋានខ្លួនឯង។ ប៉ុន្តែ លោក សម្លឹងមើលឃើញនាពេលអនាគតដ៏ខ្លីខាងមុខ ក្រុមហ៊ុននឹងពង្រីកទីផ្សារឱ្យបានច្រើនបន្ថែម។ ដោយឡែក បច្ចុប្បន្ន គោលដៅដែលក្រុមហ៊ុនបាននាំចេញរួមមាន៖ ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ តាកែវ និងផ្សេងៗមួយចំនួនទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…