跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុនិងខេត្តផ្សេងទៀតបន្តធ្លាក់ភ្លៀងជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់ដល់ថ្ងៃ១១កក្កដា

历史原文 · 暂无当前语言译文

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយសារព្យុះទី៣ ឈ្មោះ មូន (Mun)T2503 និងទីព្យុះ៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពជា។ ព្យុះមូន និងព្យុះដាណាស នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

បើតាមការជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី០៩ ខែកក្កដា ក្រសួងធនធានទឹក បានឱ្យដឹងថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ២០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ៣០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ ១,៥០ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…