跳至正文
西哈努克省电视台 · 官方网站
登录

ថ្ងៃនៃក្តីស្រលាញ់ប្រជាពលពលរដ្ឋសិស្សានុសិស្ស ព្រះសង្ឃ នៅស្រុកកំពង់រោទិ៍ទទួលបានអំណោយសប្បុរសធម៌ពីសប្បុរសជន

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ សិស្សានុសិស្សចំនួន ៦៣៨នាក់ មកពីសាលាចំនួន ៧ និងព្រះសង្ឃចំនួន ៤ វត្ត ស្ថិតក្នុងស្រុកកំពង់រោទិ៍ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៦ នេះបានទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជនសម្រាប់ទិវានៃសេចក្តីស្រឡាញ់ ។

លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ីដែល តែងតែជួយទៅលើកិច្ចការសង្គមជាច្រើនរួមមានសាលារៀន មន្ទីរពេទ្យ វត្តអារាម កុមារកំព្រា ជនពិការរួមទាំងជនក្រីក្រផងដែរនៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍រយៈពេល ១៧ ឆ្នាំហើយដែលខាងក្រុមហ៊ុនបានមកវិនិយោគនៅលើទឹកដីនៃស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ 

លោក លីម គឹមសេង បានមានប្រសាសន៍ថា ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈនេះ លោកសូមជូនពរដល់អ្នកទាំអស់គ្នាសូមទទួលបាននូវសេចក្តីស្រឡាញ់គ្រប់ៗគ្នា ព្រោះទម្រាំលោកមានថ្ងៃនេះ អតីតកាលគ្រួសាររបស់លោក និងរូបលោក មានការលំបាកខ្លាំង ដូច្នេះហើយទើបលោកតែងតែចែករំលែកនូវទានមនុស្សធម៌នេះ ជារៀងរាល់ឆ្នាំជាពិសេសលោកតែងតែគិតគូរយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍នេះផ្ទាល់តែម្តង។ 

លោកបានបញ្ជាក់ថា : ដើម្បីញ៉ាំងឲ្យបរិយាកាស មានភាពសប្បាយ រីក រាយ ខាងក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរស្រុក រៀបចំកម្មវិធីសប្បាយៗដល់ពលរដ្ឋ អាចចូលរួម លេងកីឡាកម្សាន្ត ដើម្បីទទួលបានរង្វាន់លើកទឹកចិត្ត និងប្រឡងចម្រៀង ទទួលបានជ័យលាភី៖ 

-លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០$

-លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០$

-និងរង្វាន់លើកទឹកចិត្ត ៣០០$ ក្នុងបេក្ខជនម្នាក់ៗ គណៈកម្មធិការផ្ដល់ពិន្ទុជ័យលាភី សុទ្ធសឹងជាតារាល្បីល្បី និងមានប្រជាប្រិយភាព នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…