跳至正文
西哈努克省电视台 · 官方网站
登录

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្កើនកិច្ចការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន–វៀតណាម

KPS99TV历史原文 · 暂无当前语言译文

លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការី កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យតាមគោលដៅនានា និងពង្រឹងការងារសន្តិសុខដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលកំពុងឈរជើងប្រចាំការតាមតំបន់ឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាកិច្ចការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្តសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន–វៀតណាម នៅខេត្តព្រះសីហនុ។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…