跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាបន្តស្នើសុំឯកសារពីបារាំងដើម្បីដោះស្រាយបញ្ហាជាមួយថៃដោយស្របច្បាប់និងជៀសវាងជម្លោះកាន់តែរីកធំ

KPS99TV历史原文 · 暂无当前语言译文

ឯកសារប្រវត្តិសាស្ត្រសម័យអាណានិគមបារាំងបានក្លាយ ជាចំណុចស្នូលនៃវិវាទព្រំដែនកម្ពុជា–ថៃ។ ខណៈសារព័ត៌មានអន្តរជាតិ របស់អាល្លឺម៉ង របស់បារាំងបានរាយការណ៍អំពីលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើទៅប្រធានាធិបតីបារាំង Emmanuel Macron សុំការគាំទ្រលើឯកសារសម័យអាណានិគម ដើម្បីបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាកំពុងប្ដូរយុទ្ធសាស្ត្រព្រំដែនពីសមរភូមិជួរមុខមកជាសមរភូមិឯកសារវិញ។

បញ្ហាស្នូលគឺផ្អែកលើផែនទីខ្នាត 1:50,000 របស់ភាគីថៃ និងផែនទីខ្នាត 1:200,000 របស់បារាំងតាមសន្ធិសញ្ញា1907។ អ្នកវិភាគយល់ថា ការទាញបញ្ហាទៅបារាំងគឺជាជំហានពង្រឹងភាពស្របច្បាប់ ប្រសិនបើត្រូវបញ្ជូនបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់តុលាការអន្តរជាតិ ICJ។

ក្រោយការប៉ះទង្គិចអាវុធកំឡុងឆ្នាំ២០២៥ដែលបណ្តាលឱ្យមានការជម្លៀសប្រជាជនរាប់សែននាក់បញ្ហានេះបានក្លាយជាប្រធានបទក្តៅលើឆាកអន្តរជាតិ ហើយបង្ហាញថា កម្ពុជាកំពុងប្រើការទូតផែនទីដើម្បីជៀសវាងជម្លោះទ្រង់ទ្រាយធំ៕ ដោយ៖ ឡាយ កុល

评论

正在加载评论…