跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ាង ស៊ីណេត៖ ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន បើកាប់ឈើនឹងក្រល្ហេមល្ហាម

历史原文 · 暂无当前语言译文

(ព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សង្កត់ធ្ងន់ៗថា «ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន បើកាប់ឈើនឹងក្រល្ហេមល្ហាម» នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ 

ក្នុងឱកាសពិធីរុក្ខទិវាថ្នាក់ខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតី និងមានការចូលរួមពីប្រធានមន្ទី អង្គភាពពាក់ព័ន្ធនានា សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ព្រៃឈើជាសម្បត្តិធនធានធម្មជាតិដ៏មហាសាលសម្រាប់មនុស្សជាតិ សត្វព្រៃ និងបានចួលរួមចំណែកយ៉ាងសំខាន់គ្រប់ទិដ្ធភាព ជាពិសេសអភិវឌ្ឍន៍ប្រកបដោយចីវរភាពនៃអង្គការសហប្រជាជាតិ។

ឯកឧត្តមបន្ថែមថា ការចូលរួមថែរក្សាព្រៃឈើជាកតព្វកិច្ចរបស់ពលរដ្ឋគ្រប់ៗរូប ដើម្បីបណ្តុះប្រព័ន្ធរឹងមាំទៅនឹងការបម្រែបម្រួលអាកាសធាតុ ជាវិជ្ជមានកសិកម្ម និងមនុស្សជាតិ ដែលវាស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាល។ 

ក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន ពលរដ្ឋទូទាំងខេត្តឱ្យចូលរួមដាំកូនឈើឱ្យបានច្រើនតាមដែរអាចធ្វើទៅបាន ដូចជានៅតាមវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ភូមិដ្ឋាននានា ដើម្បីជាម្លប់ ជាជម្រកមនុស្សសត្វ។ លើសពីនោះ សូមបងប្អូនជួយទប់ស្កាត់ និងបញ្ឍប់ការកាប់បំផ្លាញព្រៃឈើ ដុតព្រៃឈួសឆាយ ដាក់អន្ទាក់សត្វព្រៃជាដើម៕

អត្ថបទ ៖ ចិន្តា ទីទិ

រូបភាព ៖ ទីវ វិឆាត

评论

正在加载评论…