跳至正文
西哈努克省电视台 · 官方网站
登录

បង្ក្រាបការដឹកជញ្ជូនពស់ថ្លាន់៣០០ក្បាលពីខេត្តកំពង់ធំនាំទៅវៀតណាមនិងឃាត់ខ្លួនមនុស្ស៣នាក់

KPS99TV历史原文 · 暂无当前语言译文

កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បានបង្ក្រាបការដឹកជញ្ជូនពស់ថ្លាន់៣០០ក្បាល ចេញពីភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ឆ្ពោះនាំចេញទៅវៀតណាម កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ជនជាតិវៀតណាម ២នាក់ និងអ្នកបើកឡានម្នាក់ជនជាតិខ្មែរ ត្រូវបានចាប់ខ្លួន។

បើតាមការបង្ហើបប្រាប់ពីសមត្ថកិច្ច ពស់ថ្លាន់ទាំង ៣០០ក្បាលនេះសង្ស័យនាំចូលពីប្រទេសថៃឆ្លងកាត់ប្រទេសកម្ពុជាឆ្ពោះទៅវៀតណាម។ ទាក់ទិននឹងបញ្ហានេះ  ត្រូវបានចោទជាសំណួរថា បើនាំចូលពីថៃហេតុអ្វីនាំមករួច បើព្រំដែនគោកត្រូវបានបិទទាំងអស់ហើយនោះ?៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…